top of page
.png)
ជម្រុញការអប់រំឆ្ពោះទៅមុខ

មានសាលារៀនជាង ៣០ កំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលា AtomX ជាមួយនឹងបច្ចេកវិទ្យាថ្មីដែលជួយសម្រួលការងាររដ្ឋបាលនិងការងារគ្រប់គ្រងរបស់គណៈនាយកនិងលោកគ្រូអ្នកគ្រូអោយមាន ភាពរលូន ឆាប់រហ័ស និងប្រសិទ្ធភាព។ ប្រព័ន្ធយើងខ្ញុំជួយសម្រួលប្រតិបត្តិការប្រចាំថ្ងៃរបស់សាលា បង្កើតគោលការណ៍ប្រតិបត្តិស្តង់ដារ (SOPs) ពន្លឿនការទូទាត់ប្រាក់ ពង្រឹងទំនាក់ទំនងជាមួយអតិថិជន និងផ្តល់ទិន្នន័យរបាយការណ៍ដែលសុក្រឹត្យនិងទាន់ពេលវេលា។





គោលគំនិតនៃប្រព័ន្ធគ្រប់គ្រង AtomX
រចនាដោយអ្នកជំនាញអប់រំ និងវិស្វករបច្ចេកវិទ្យា
បង្កើតប្រព័ន្ធស្តង់ដារដែលអាចបត់បែនបាន
រចនាសម្ព័ន្ធបច្ចេកវិទ្យារបស់ AtomX អនុញ្ញាតឱ្យសាលាបង្កើតដំណើរការស្តង់ដារដែលមានភាពទន់ភ្លន់ដោយសារប្រព័ន្ធ AtomX អាចបត់បែនទៅតាមទំហំសាលានិងតម្រូវការជាក់ស្តែងរបស់សាលា។
ផ្តល់ទិន្នន័យរបាយការណ៍ដែលសុីជម្រៅ
រចនាសម្ព័ន្ធទិន្នន័យរបស់ AtomX មានភាពប្រទាក់ក្រឡា ដែលវាមិនត្រឹមតែរក្សាទុកព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែវាអាចផ្តល់នូវព័ត៌មានសុីជម្រៅដែលជួយក្នុងការសម្រេចចិត្តនានារបស់គណៈគ្រប់គ្រង។
រចនាសម្រាប់ការរីកចម្រើនរបស់សាលា
AtomX អាចជួយលោកអ្នកពង្រីកពីមួយសាខាទៅច្រើនសាខារួមទាំង Franchisee ដោយរលូន និងឆាប់រហ័ស។
«ពេលវេលារបស់លោកគ្រូអ្នកគ្រូគួរផ្តោតលើការពង្រឹងគុណភាពសិក្សារបស់សិស្ស ជាជាងការចំណាយពេលច្រើនលើការងាររដ្ឋបាល»

